ចុម…! នាយគ្រឿនយើង បែកចិញ្ចើម ៨ថ្នេរបាត់ ក្នុងសមរភូមិប្រយុទ្ធ ជាមួយក្រុមបងប្រុសពែកមី

ភ្នំពេញ៖ គិតទៅនាយគ្រឿន គ្រាន់តែបងប្រុសពែកម៉ី លើសរឿងឆែបមាត់ បន្តិចមិនបាន នៅសុខៗលេងបាល់ទាត់ ជាមួយក្រុមបងប្រុសបែរជា ឆែបចិញ្ចើម ក្រោយពីលោតតែតបាល់ខុសបច្ចេកទេសបុកក្បាលគ្នាដេរអស់៨ថ្នេរ នៅម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ នៅម្តុំគីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ។

បើតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់នាយ ពែក ម៉ី បានបង្ហោះរូបថតប៉ុន្មានសន្លឹករបស់នាយគ្រឿន រួចសរសេរថា ប្អូនប្រុសខ្ញុំ តែតបាក់បុកក្បាលគ្នា បែកធំណាស់បងប្អូនអើយ ភ្លាមនោះមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានខលទៅសម្ភាសន៍នាយពែកម៉ី តាមទូរស័ព្ទដើម្បីបញ្ជាក់ អំពីរឿងរ៉ាងនោះថា “គាត់លេងបាល់ តែតទៅវាប៉ះក្បាលគ្នា ថ្នេ៨ ទៅ៩ថ្នេរ លេងបាល់ជាមួយបងប្អូនឯងនិង”។
ជាមួយគ្នានោះដែរ នាយពែកម៉ី ក្នុងនាមជាបងប្រុស ក៏បានសម្តែងការបារម្ភខ្លះចំពោះប្អូនគ្រឿងផងដែរ នោះគឺការប៉ះពាល់ដល់ការថតរឿង ដោយបាននិយាយថា “បារម្ភខ្លះៗដែរនឹង ក្លាចវាប៉ះពាល់ខ្លះរឿងថតកុនគេនឹង”។

ដោយឡែកនាយគ្រឿងវិញ ក៏បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងដែរថា “ការលេងបាល់បែកក្បាលល្ងាចមិញនេះ មិនមែនខុសបច្ចេកទេសអ្វីទេ និយាយឲ្យចំគឺអត់ចេះបច្ចេកទេសតែម្តង ចេះតែលេង លោតទៅតែកបុកក្បាលគ្នា មិនដឹងថាគេបុកក្បាលយើង យើងបុកក្បាលគេ លេងទៅមិនបានមើល គេបុកក្បាលទៅ បានបែកក្បាលយើងនិង
លេងនៅជិតម្តុំជិត CTN ក្រុមចាស់ៗនិង ជិតផ្ទះម្តុំគីឡូលេខ៦និង លេងជាមួយគ្នារាល់ថ្ងៃដែរ ហាត់ប្រាណ លេង៨នាក់ម្ខាងអីនិង ម្ខាងទៀតខាងខ្ញុំ ម្ខាងទៀតខាងបងពែកម៉ី លេងសប្បាយរាល់ថ្ងៃ និងឡូវបែក..!”។
បើតាមនាយគ្រឿនបានបញ្ជាក់ថា “ហេតុការបែកក្បាលនេះ នៅម៉ោងប្រហែលម៉ោង៦ជាង ៦៖១០នាទីអីនិង ហើយពេលបែកក្បាលអីញ្ចឹង វាអាចនិងប៉ះពាល់ការងារខ្លះៗ រឿងកាត់សក់មិនសូវអ្វីទេ របួសដេរច្រើនថ្នេរ តែថតកុនវាខុសខ្លះដែរ ព្រោះប្លង់យើងមានបែកណាអីញ្ចឹង ដល់បែកច្រើនថ្នេរអីញ្ចឹងខុសតិចៗដែរ ហើយកំពុងដោះស្រាយ កែកុន សេរ៉េសេរ៉ុងជាមួយគេ ពាក់ព័ន្ធនិងកម្លែងវិញ វាមិនសូវអីតែ កម្លែងមិចក៏បានដែរមិនសូវអីទេ តែពាក់ព័ន្ធសាច់រឿង”។
ចំពោះបញ្ហាបែកក្បាលនេះ នាយគ្រឿងបានបញ្ជាក់យ៉ាងច្បាស់ថា មិនសូវអ្វីទេ ខាងផលិតកម្មស្គាល់គ្នាអីញ្ចឹងគេយោគយល់គ្នា ពេលមានបញ្ហអីញ្ចឹង អ្វីដែលសំខាន់រឿងកាត់សក់ការគេអីញ្ចឹង យើងទទួលកំណត់ថ្ងៃការគេ ពេលរបួសអីញ្ចឹងមានតែឲ្យបងប្អូនទៅជំនួស មានតែឲ្យបងពែកម៉ីទៅកាត់ជំនួសឲ្យ៕