ខេត្តពោធិ៍សាត់កំពុងសាងសង់ផ្សារបន្លែគ្មានជាតិគីមី ២៤ម៉ោង ឲ្យកសិករយកបន្លែមកលក់ដោយស៊េរី និងជួយរកទីផ្សារចែកចាយទូទាំងប្រទេសទៀត កាត់បន្ថយការនាំចូលពីប្រទេសជិតខាង

មុននេះបន្តិចលោក Phirun Pov បានផ្ញើសារមកកាន់ក្រុមការងារខ្មែរណូតថា៖ ជំរាបសួរ Khmer Note នេះជាដំណឹងល្អមួយសម្រាប់ប្រជាពលរដ្ឋខ្មែរ !!! ផ្សារបន្លែគ្មានជាតិគីមី ២៤ម៉ោងលើ២៤ម៉ោងខេត្តពោធិ៍សាត់ កំពុងសាងសង់គឺមានទំហំធំជាងផ្សារបន្លែខេត្តបាត់ដំបង នឹកបើកអោយដំណើរការឆាប់ៗខាងមុខនេះ ហើយវាជាកន្លែងសម្រាប់ប្រជាកសិករក្នុងខេត្តពោធិ៍សាត់ទាំងមូលអាចចូលលក់បន្លែរបស់ពួកគាត់ដោយសេរី និងមិនចំណាយថវិការរយះពេលប្រាំឆ្នាំ ។

គោលបំណងនៃផ្សារបន្លែនេះ គឺជួយរកទីផ្សារអោយប្រជាកសិករលក់បន្លែរដែលពួកគាត់ដាំដុះបានដោយមិនប្រើជាតិគីមី ដើម្បីចែកចាយទូទាំងប្រទេស ជាពិសេសគឺចូលរួមកាត់បន្ថយការនាំបន្លែរចូលពីប្រទេសជិតខាង ដូចនេះប្រជាកសិករពិតជាសប្បាយដាំ និងសប្បាយលក់ ដែលទាំងនេះជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ស៊ុយ សែម ដើម្បីចូលរួមជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ ក្នុងនោះដែរដើម្បីត្រៀមទបស្កាត់ការយកបន្លែនាំចូលពីប្រទេសជិតខាង ឬបន្លែដែលមានប្រើគីមីមកលក់នៅផ្សារបន្លែនេះនឹងមានការរៀបចំក្រុមអ្នកបច្ចេកទេស សម្រាប់ត្រួតពិនិត្យនិងដោះស្រាយបញ្ហាទាំងនោះ៕