កញ្ញាឯក សំបក កង់ រថយន្ត Bridgestone ធ្លាក់ ពីលើ អគារ ” កា ហ្សា ” កម្ពស់ ១២ ជាន់ ចូល អាង តែ មិន ស្លាប់

( ភ្នំពេញ )៖ នារី ស្រស់ស្អាត ម្នាក់ បាន ធ្លាក់ ពី ជា ន់ទី ១២ នៃ អគារ ខុន ដូរ ” កា ហ្សា ” ស្ថិតនៅ តាមផ្លូវ បេតុង ក្រុម ៧៨ ភូមិ ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ប៉ុន្តែ ពេល ធ្លាក់ មកក្រោម ចូលទៅក្នុង អាងទឹក បណ្តាល ឲ្យ រង របួស់ធ្ងន់ ហើយ ត្រូវបាន គេ ប ញ្ជួ ន ទៅកាន់ មន្ទីរពេទ្យ កាល់ម៉ែត ធ្វើការ សង្គ្រោះបន្ទាន់ ដែល នេះ អាច និយាយថា ជា សំណាង ១ ក្នុង ១ ពាន់ គ្រោះថ្នាក់ ។

យ៉ាងណាក៏ដោយ ករណី ដែល បាន បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល នៅ រសៀល ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៧ ។ មិនទាន់មាន ការបញ្ជា ក់ ពី សមត្ថកិច្ច នៅឡើយ ទេ ថា រឿង ឃាតកម្ម ឬ អត្តឃាត ខណៈ កម្លាំង សមត្ថកិច្ច កំពុងធ្វើការ ស្រាវជ្រាវ ។ ជាមួយគ្នានេះ កាលពីពេល ថ្មីៗ នារី ម្នាក់ ក៏បាន ធ្លាក់ ពី អគារ នេះ ផងដែរ បណ្តាល ឲ្យ ស្លាប់ ។ នារី រងគ្រោះ ឈ្មោះ ហាស់ ឌី ជូរ លីន អាយុ ១៧ ឆ្នាំ ជា កញ្ញាឯក សំបក កង់ រថយន្ត Bridgestone របស់ ក្រុមហ៊ុន គង់ នួន ។

សមត្ថកិច្ច មូលដ្ឋាន បាន ឲ្ត ដឹងថា ” ពិតជា មាន ករណី  ធ្លាក់ ពីលើ អគារ ខុន ដូរ នេះ មែន នៅ រសៀល ថ្ងៃនេះ ។ ប៉ុន្តែ មូលហេតុ នៃ ការធ្លាក់ សមត្ថកិច្ច ជំនាញ កំពុងធ្វើការ ពិនិត្យ នៅ កន្លែងកើតហេតុ នៅឡើយ ” ។

សូមបញ្ជាក់ថា ក្នុង រយៈពេល មិន ដល់ មួយ សប្តាហ៍ ផង នៅ ទីតាំង អគារ ខុន ដូរ នេះ មាន នារី ម្នាក់ បាន លោត កាលពី វេលា ម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៧ បណ្តាល ឲ្យ ស្លាប់ ។ នារី រងគ្រោះ ឈ្មោះ សោម ស្រី ពេជ្រ អាយុ ២៩ ឆ្នាំ មុខរបរ លក់ ខោអាវ តាម អន ឡាញ ស្នាក់ នៅផ្ទះ លេខ ៤៣E3 ផ្លូវ លេខ ១៣៤ សង្កាត់ មនោ រម្យ ខណ្ឌ ៧ មករា រាជធានី ភ្នំពេញ ដែល មូលហេតុ នោះ គឺមាន ជម្លោះ ជាមួយ សង្សារ ៕

កញ្ញាឯក សំបក កង់ រថយន្ត Bridgestone ធ្លាក់ ពីលើ អគារ ” កា ហ្សា ” កម្ពស់ ១២ ជាន់ ចូល អាង តែ មិន ស្លាប់