នាយកុយ និងនាយហុងដា និយាយអ្វី ខ្លះ? ក្រោយអ្ន កនាងឃ្មឹប សុំវិល វិញ…

រាជធានី ភ្នំពេញ ៖ ក្រោយ ពី ដឹង ថា អ្នក នាង ឃ្មឹ ប ប្រកាស សុំ ចូល លេង កំប្លែង វិញ ខណៈ នាង ធ្លាប់ សាង ឈ្មោះនៅទីនោះ ពេល នេះ ត្រូវ លោក ពូ កុយ បាន យល់ព្រម ឱ្យ នាង វិលចូល មក វិញ ជា ផ្លូវការ ហើយ ។ អ្វី ដែល កាន់តែ មាន ភាព អស្ចារ្យ គឺ នាយ ហុងដា ដែល មើល មុខ អ្នកនាង ឃ្មឹ ប មិន ចំ ក៏ មានការ បើក ចិត្ត ទូលាយ ហើយ យល់ព្រម ឱ្យ អតីត ភរិយា ខ្លួនមក សម្តែង ដោយ មិន ទើសទាល់ ដែល នេះ ជា កាយ វិការ ល្អ មួយ របស់ នាយ ហុងដា ។

លោក កុយ បាន រំលឹក ថា លោក មិន ចង់ បើក កកាយ រឿង អតីតកាល របស់ នាយ ហុងដា និង ឃ្មឹ ប ទៀត ទេ កុំ យក រឿង អតីតកាល មក និយាយ សំខាន់ នេះ ជា រូបភាព ថ្មី ដែល ត្រូវ ដោះស្រាយ ។ នាយ កុយ បាន និយាយ ក្នុង កិច្ច សម្ភាសន៍ ជាមួយ ផេ ករប ស់លោក ហេង ឡុ ង ជា គូស្នេហ៍ របស់ អ្នក នាង ច ន ច័ន្ទ ល ក្ខិ ណា ថា លោក សព្វ ថ្ងៃនេះ សមាជិក ក្នុង ក្រុម មាន ចំនួន ១០ រូប ហើយ យើង បាន សម្រេចចិត្ត បញ្ចូល ក្រុម ម្នាក់ ទៀត គឺ នាង ឃ្មឹ ប ដែល ជា អតីត តារា កំប្លែង រួម ក្រុម ដែរ ។

អ្វី ដែល លោក មិន ចង់បាន នោះ គឺ លោក មិន ចង់ ឃើញ អ្នកមាន សមត្ថភាព កប់ ចោល ទៅ ក្នុង អណ្តូង ឬ នៅ តែ ក្នុង អណ្តូង ឡើយ ធាតុ ពិត នាង ឃ្មឹ ប គឺ មាន ទេព កោសល្យ ល្អ ណាស់ គាត់ ចេះ កំប្លែង ពាក្យ សំដី និយាយ កំប្លែង គឺ ល្អ ហើយ ចេះ ច្រៀង ភ្លេង ការ សំឡេង ប្រើ ការ បាន សំខាន់ ឱ្យ តែ គាត់ ខំ និង ព្យាយាម ម្តងទៀត ។

ក្នុង ចំណោម សមាជិក ១០ រូប គឺ តម្លៃ សម្តែង ម្តង ៗ មាន ក្នុង នោះ រួច អស់ហើយ ដោយ មិន បានកា ត់យ កមក ឲ្យ ឃ្មឹ ប នោះ ទេ គឺ លោក យក ចំណែក ដែល ជា របស់ លោក ផ្ទាល់ ចែក ឱ្យ ឃ្មឹ ប តែ ម្តង ព្រោះ លោក មិន ចង់ ឲ្យ សមាជិក ក្រុម មាន សតិអារម្មណ៍ ឬ គិត មិនល្អ ។ អ្វី ដែល ជា ការណ៍ យល់ ឃើញ លោក សប្បាយចិត្ត ដែល នាយ ហុងដា បាន បើក ចិត្ត ទូលាយ ទទួលយក នាង ឃ្មឹ ប ១០០% ជា សមាជិក ក្រុម សម្តែង ដោយ មិន បាន ច្រានចោល ឬ បដិសេធ នេះ ហើយ គឺជា ការ ចង់បាន របស់ លោក ដែរ ក្នុង ការ ចង់ ឃើញ ពួក គេ ទាំង ពីរ មានចិត្ត ត្រូវរ៉ូវ គ្នា វិញ ដោយ មិនមែន ជា ប្តី ប្រពន្ធ ទៀត ទេ តែ យើង ជា មិត្តភាព បងប្អូន សិល្បៈ សម្តែង គឺ សម្តែង ជាមួយ គ្នា ឲ្យ បាន ល្អដូច ពី មុន នោះ លោក សប្បាយចិត្ត ណាស់ ទៅ ហើយ ។

តាម រយៈ ការ វិល មក វិញ របស់ នាង ឃ្មឹ ប លោក សូម ឲ្យ បងប្អូន មេត្តា ជួយ គាំទ្រ នាង ឃ្មឹ ប ឡើង វិញ ផង ហើយ លោក ក៏ រំពឹង ថា ក្រុម របស់ លោក នឹង លេចធ្លោ បន្ត ទៀត ក្រោយ ពេល នាង ឃ្មឹ ប ចូល ក្រុម ព្រោះ អាច ថា គ្រប់ អស់ហើយ សម្រាប់ អ្នកមាន ទេព កោសល្យ ល្អ របៀប លេង កំប្លែង របស់ ក្រុម លោក ។  យ៉ាងណាមិញ នាង រ៉េ ន សុធា រី ហៅ ឃ្មឹ ប ធ្លាប់ តាំងចិត្ត ក្រោយ ប្រកាស ចង់ សម្តែង វិញ ថា នាង ពិតជា ចង់ សម្តែង កំប្លែង ជាមួយ ក្រុម នាយ កុយ និង ជាមួយ នាយ ហុងដា ដោយ នាង អះអាង ថា មិន គិត អ្វី ក្រៅពី សុំ ជានា ជា បងប្អូន មិត្តភាព មិន ចង់ ក្លាយជា អ្វី ក្រៅពី សាង សន្តិភាព ជាមួយ គ្នា ឡើយ ។

មហាជន បាន សម្តែងការ អបអរសាទរ ខណៈ ដែល ដឹង ថា ក្រុម ពូ កុយ បាន ត្រូវរ៉ូវ គ្នា ឡើង វិញ ពិសេស នាយ ហុងដា និង ឃ្មឹ ប និង រំពៃ ថា កាន់តែ រួម គ្នា ផ្តល់ សំណើច ចែក ជូន អ្នកគាំទ្រ ជា បន្ត ទៀត ។