ក្រុមតារា ចូលរួមឃោសនា រកសំលេងឆ្នោត ជូនគណបក្សកាន់អំណាច

រូបភាបពីដើមអម្ពិល

ភ្នំពេញ៖ យុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ បានចាប់ផ្តើមដំណើរការ រយៈពេល២ថ្ងៃមកហើយ បើគិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះ ដែលមានប្រជាជនជាច្រើននាក់ បានប្រមូលផ្តុំគ្នា ដើម្បីធ្វើក្បួនដង្ហែ ជូនគណបក្ស ដែលខ្លួនពេញចិត្ត ក្នុងនោះដែរគេបានឃើញ ក្រុមតារាចម្រៀង តារាសម្តែង តារាកំប្លែង និងអ្នកប្រដាល់ជាច្រើននាក់ បានមកចូលរួម ក្បួនដង្ហែ ក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ជូនគណបក្ស ប្រជាជនកម្ពុជា ដែលជាបក្ស កាន់អំណាចផងដែរ ។
នៅថ្ងៃទី២ នៃយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ មានតារាជាច្រើនដួង ដូចជា ៖ អ្នកនាង ចន ចន្ទលក្ខិណា, ដួង ហ្សូរីដា, នាយ ឃ្លោក, ឈិន សុធារី, លោក ហេង ឡុង, រិន សាវេត, និងអ្នកប្រដាល់ វ៉ន វីវ៉ា និង អេ ភូថង ព្រមទាំងតារាចម្រៀង តារាសម្តែង ជាច្រើនដួងផ្សេងទៀត ។
សួមបញ្ជាក់ថា យុទ្ធនាការឃោសនា បោះឆ្នោតឃុំ-សង្កាត់ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ហើយសកម្មភាព ដើរឃោសនានេះ គ.ជ.ប អនុញ្ញាត ឲ្យគណបក្សនយោបាយ ធ្វើតែ២ដងប៉ុណ្ណោះ ។ ការបោះឆ្នោត ឃុំ -សង្កាត់ មានគណបក្ស នយោបាយចំនួនពីរ បានដាក់បេក្ខជន ឈរឈ្មោះរបស់ខ្លួនគ្រប់ ឃុំ-សង្កាត់ ទូទំាងប្រទេស គឺគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចំនួន១៦៤៦ ឃុំ-សង្កាត់ ។ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តិ ទៅនៅថ្ងៃទី៤ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ គ.ជ.ប បានទទួលចុះបញ្ជី បេក្ខជនឈរឈ្មោះ បោះឆ្នោតចំនួន១២ ដែលសរុបបេក្ខជន ទំាងអស់មានចំនួន ៦១១៦នាក់ នៅទូទាំងប្រទេស៕